ស្ទឹងត្រែង៖ជនជាតិឡាវ២នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងគ្រឿងញៀន។ឧត្តមសេនីយ៍ត្រីយិនបញ្ញារិទ្ធនាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងឧត្តមសេនីយ៍ទោដុសវណ្ណាសុវឌ្ឃនៈនាយការិយាល័យក៩សហការជាមួយកម្លាំងBLOប្រចាំព្រំដែន។ប្រតិបត្តិការនេះធ្វើឡើងនៅភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០។
សមត្ថកិច្ចចុះបង្ក្រាបបានបញ្ជាក់ថាជនសង្ស័យជនជាតិឡាវដែលសមត្ថកិច្ចចាប់ខ្លួនមានទី១ឈ្មោះស៊ូបាន់ភេទប្រុសអាយុ៣២ឆ្នាំមានស្រុកកំណើតភូមិណាសែងខាំស្រុកសៃខេត្តឧត្តមសៃ។ទី២ឈ្មោះចាន់ឌីភេទប្រុសអាយុ ៣១ឆ្នាំរស់នៅភូមិភៀងញ៉ស្រុកសៃខេត្តឧត្តមសៃ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបករណីជូញដូរគ្រឿងញៀនឆ្លងដែនសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ដែលភស្តុតាងដាក់នៅក្នុងវ៉ាលីសមួយ។បន្ទាប់ពីឃាត់ខ្លួនជនជាតិឡាវទាំងពីរនាក់រួមជាមួយគ្រឿងញៀនមួយវ៉ាលីកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យពីព្រំដែនកម្ពុជាឡាវមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់។ដោយមានការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
នេះគឺជាករណីថ្មីមួយទៀតបន្ទាប់ពីបង្ក្រាបបានសារធាតុមេតំតាមហ្វេតាមីនក្រាមពណ៌សចំនួន៧គីឡូក្រាមកាលកន្លងទៅថ្មីៗនេះ៕