ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវបានឃាតកយកដងពូថៅញ៉ុកមាត់បណ្ដាលឱ្យស្លាប់ក្នុងខ្ទម។សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យត្រង់ចំណុចក្នុងខ្ទមសង់លើដីឡូត៍ភូមិទ្រាសង្កាត់ស្ទឹងមានជ័យ១ខណខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០។
សពស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយមានវ័យប្រហែល៣០ឆ្នាំស្នាក់អាស្រ័យជាមួយប្ដីក្នុងខ្ទមត្រង់ចំណុចកើតហេតុនិងមានមុខរបបរើសអេតចាយ។សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា៖ពលរដ្ឋរាយការណ៍ថាមានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទមតែមិនដឹងជាករណីអ្វីនោះទេ។
ទើបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលឃើញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះនិងមានស្នាមឈាមតិចតួចទើបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញខណ្ឌសហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ។
ក្នុងករណីនេះមិនឃើញបុរសជាប្ដីនៅកន្លែងកើតហេតុនោះទេ។ជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ។បន្ទាប់ពីមន្ត្រីជំនាញបានកោសល្យវិច័យលើសាកសពជាង២ម៉ោងទើបដឹងថាជនរងគ្រោះត្រូវបានឃាតកយកដងពូថៅញ៉ុកមាត់បណ្ដាលឱ្យស្លាប់និងសង្ស័យជំហ៊ានដំបូងឃាតកគឺជាប្ដីជនរងគ្រោះតែម្ដង។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅខាងរថយន្តដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីបូជាតាមប្រពៃណី៕