Uncategorized

ឥណ្ឌាក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេទី៣លើពិភពលោកអំពីវិបត្តិកូវីដ១៩

 

​អន្តរជាតិ​៖​យោងតាម​ទិន្នន័យ​ចុងក្រោយ​ប្រទេស​ឥណ្ឌា​បាន​វ៉ា​ដាច់​ប្រទេស​រុស្ស៊ី​ដោយមាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ខ្ពស់​លំដាប់​ទី​៣​នៅលើ​ពិភពលោក​គឺ​ជិត​៧០០.០០០​នាក់​។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារ​ព​ព័ត៌មាន Reuters​បាន​ផ្សាយ​នា​ថ្ងៃទី​៦​ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ច័ន្ទ​ទី​៦​ខែកក្កដា​បានបង្ហាញ​ថា​មាន​ករណី​ថ្មី​ជាង​២៣.០០០​ករណី​ដែល​ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល​២៤​ម៉ោង​គឺ​ថយចុះ​បន្តិច​បើ​ធៀប​នឹង​ការកើនឡើង​កាលពី​ថ្ងៃអាទិត្យ​ដែលមាន​ចំនួន​ជិត​២៥.០០០​នាក់​។​មាន​មនុស្ស​ស្លាប់​ជិត​២​ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ចាប់តាំងពី​ករណី​ដំបូង​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​កាលពី​ខែមករា ។​

​ឥឡូវនេះ​ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ដែល​ទទួលរង​ផលប៉ះពាល់​អាក្រក់​បំផុត​លំដាប់​ទី​៣​នៅលើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​និង​ប្រេ​ស៊ី​ល​។​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ឥណ្ឌា​នេះ​បាន​កើនឡើង​ចំនួន​៨​ដង​នៃ​ករណី​នៅ​ប្រទេស​ចិន​ដែលមាន​ចំនួន​ប្រជាជន​ប្រហាក់ប្រហែលគ្នា​និង​ជា​កន្លែង​ដែល​វីរុស​នេះ​មាន​ដើមកំណើត កាលពី​ចុង​ឆ្នាំមុន ។​

​ក្រុមមន្ត្រី​បាន​និយាយថា​ពួកគេ​បានសម្រេច​ចិត្ត​ដើម្បី​បើក​ឡើងវិញ​នូវ​តំបន់​TajMahal​ដែលជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​ឥណ្ឌា​នៅក្នុង​ទីក្រុង​Agra​ចម្ងាយ​២០០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ញូវដែលី កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​មាន​ករណី​ថ្មីៗ​នៅក្នុង​តំបន់​នេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *