ក្នុងឱកាសដែលកិច្ចប្រជុំកំពូលប្រទេស BRICS ឆ្នាំ២០២៤ ជិតនឹងបើកធ្វើ វេទិកាធនាគារគំនិតប្រទេសសកលខាងត្បូងក្រោមប្រធានបទ “សន្តិភាព ការអភិវឌ្ឍ និងសន្តិសុខ ពួតដៃគ្នាកសាងពិភពលោកប្រកបដោយវិបុលភាពដែលមានជោគវាសនារួម”ដែលផ្តួចផ្តើមរៀបចំដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងទទួលបន្ទុករៀបចំដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើកាលពីថ្ងៃទី១៦ខែតុលានៅក្រុងប៉េកាំង ។ លោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ អ្នកនយោបាយសំខាន់ៗ តំណាងរដ្ឋាភិបាល បញ្ញវន្តធនាគារគំនិតនិងតំណាងប្រព័ន្ធសារព័ត៌មានជាដើមដែលមកពីប្រទេសចំនួន៧៦លើទូទាំងពិភពលោកបានចូលរួមវេទិកានេះតាមទម្រង់អនឡាញនិងនៅហ្នឹងកន្លែង ។
លោក Shen Haixiong បានថ្លែងថា “ប្រទេសសកលខាងត្បូង”កំពុងពួតដៃគ្នារីកចម្រើនទៅមុខនិងរួមគ្នាស្វែងរកការអភិវឌ្ឍ ដើម្បីខិតខំបញ្ចេញសំឡេងកាន់តែខ្លាំងក្លាស្តីពីការផ្តួចផ្តើមអំពីសន្តិភាពនិងសន្តិសុខនិងការរក្សាយុត្តិធម៌និងសច្ចភាព ៕
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជាបានថ្លែងថា ប្រទេសចិនបានផ្តល់ទុននិងផ្តល់លទ្ធភាពទៅដល់បណ្តាប្រទេសនានាលើពិភពលោក ដែលយើងអាចរស់នៅជាមួយគ្នាបាន ហើយអាចមានបានជាមួយគ្នា មានសុភមង្គលជាមួយគ្នា ទាំងអស់នោះហើយ ដែលយើងមើលឃើញថា តួនាទីរបស់ប្រទេសចិនជាតួនាទីដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចនិងសន្តិភាពរបស់ពិភពលោក ៕