កំពង់ឆ្នាំង៖កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២១កម្លាំងនគបាលស្រុករលារប្អៀនិងស្រុកបរិបូរណ៍ក្នុងខេត្តកំពង់ឆ្នាំងបានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យក្រុមស៊ីម៉ាក់ដើម្បីយកទៅកម្ទេចចោល។
មន្ត្រីនគរបាលបានឱ្យដឹងថា៖នគរបាលស្រុករលាប្អៀរនិងស្រុកបរិបូរណ៍បានសហការប្រគល់គ្រាប់ចាស់ៗជូនស៊ីម៉ាក(CMAC)ចំនួន៤គ្រាប់គឺ-គ្រាប់បែកដៃM៦៧ចំនួន១គ្រាប់នៅភូមិព្រៃខ្មែរឃុំរលាប្អៀរស្រុករលាប្អៀរ។គ្រាប់៨១mmចំនួន១គ្រាប់នៅភូមិអណ្តូងច្រុះឃុំរលាប្អៀរស្រុករលាប្អៀរ។
គ្រាប់៦០mmចំនួន១គ្រាប់នៅភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូរណ៍។គ្រាប់DK៨២mm១គ្រាប់នៅភូមិត្រពាំងចាន់ឃុំត្រពាំងចាន់ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងជូនទៅអង្គភាពស៊ីម៉ាក់យកទៅរក្សាទុកដើម្បីកម្ទេចចោល៕សហការី