Uncategorized

កម្ពុជានិងមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ដោយទទួលឥទ្ធិពលពីព្យុះទី២១អេតូនាថ្ងៃទី១១ វិច្ឆិកា

 

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យដឹងថា​៖ ព្យុះ​អេ​តូ (ETAU)​កំពុងស្ថិត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​បង្កើន​ឥទ្ធិពល​ទៅជា​កូន​ព្យុះ​ទី ២១​។ បើតាម​ការតាមដាន ព្យុះ​នេះ​នឹង​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ ពេល​ចូលដល់​ឆ្នេរ​ភាគខាងត្បូង​ប្រទេស​វៀតណាម ហើយ​បន្ទាប់​មកជា​វិ​សម្ពាធ​ទាប​ពេល​ចូលមក​ដល់​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​១១​វិច្ឆិកា​២០២០​។​

​យោងតាម​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចាប់ពី​ថ្ង​ទី​១០​ដល់​១២​វិច្ឆិកា​ដោយបាន​បញ្ជាក់ថា​៖ បណ្តា​រាជធានី​ខេត្ត​នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​ភាគខាងត្បូង​អាចមាន​កម្រិត​ភ្លៀងខ្យល់​ពី​បង្គួរ​ទៅ​ច្រើន​។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀងខ្យល់​ពី​កម្រិត​តិច​ទៅ​បង្គួរ និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *