Uncategorized

សម្ដេចតេជោ ហ៊ុន សែន សួរថាហេតុអ្វីមិនសូមទោសពីល្ងាច មកសូមទោសកណ្ដាលយប់ទៅវិញ? សម្ដេចតេជោ រក្សាការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន VOD ដដែល

(ភ្នំពេញ) ទីបំផុតសារព័ត៌មាន VOD បានសម្រេចសូមទោស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះកំហុសឆ្គងនៃការផ្សាយរបស់ខ្លួន។ ប៉ុន្តែអ្វីៗហួសពេលអស់ទៅហើយ សម្ដេចតេជោ ហ៊ុន សែន  មិនប្រែការសម្រេចចិត្តវិញនោះឡើយ គឺនៅតែរក្សាសម្រេចចិត្តពីពេលល្ងាចថ្ងៃទី ១២ ខែកុម្ភៈ លុបអាជ្ញាប័ណ្ណសារព័ត៌មាន នេះលេងឲ្យដំណើរការ ។

លិខិតសូមទោសរបស់ VOD បានធ្វើឡើងនៅរំលងអាធ្រាតឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ។ សម្ដេចតេជោ បានសម្ដែងចម្ងល់ថា យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះ
ឡើយ។
ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូម
ទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ?

សម្ដេចតេជោ បានបញ្ជាក់ដូច្នេះ “តើឈឺ
ណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?
មុនត្រូវមួយកំភ្លៀងគិតណាស់រឿង
កិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់
មិនហ៊ាននិយាយផងតែក្រោយត្រូវមួយ
កំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូម
ទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។
សម្ដេចតេជោបន្ថែមថា”ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិន
ផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុ
វីអូឌីនោះឡើយ”។

សម្ដេចតេជោ បានណែនាំស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រ។

សម្ដេចតេជោ ប្រាប់ទៅបុគ្គលិកបម្រើការងារនៅស្ថាប័ននេះ សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ជាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *