Uncategorized

នៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកប្រាក់ខែគោលនយោបាយជូនដំណើរដល់មន្ត្រីនគរបាលចូលនិវត្តន៍ និង គ្រួសារមន្ត្រីនគរបាលមរណៈសរុប៧៦នាក់ ថវិកាសរុប ៧៨៨,៦៤៥,០០០ រៀល(ប្រាំពីររយប៉ែតសិបប្រាំបីលាន ប្រាំមួយរយសែសិបប្រាំពាន់រៀលគត់)

 

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងបើកប្រាក់ឧត្តម្ភគោលនយោបាយ ជូនដំណើរមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៦៣នាក់ និង បើកប្រាក់សមាគមមិត្តនគរបាលជាតិកម្ពុជាជូន​គ្រួសារមន្ត្រីនគរបាលមរណ: ចំនួន១៣នាក់ ថវិការួមសរុប ៧៨៨,៦៤៥,០០០ រៀល (ប្រាំពីររយប៉ែតសិបប្រាំបីលាន ប្រាំមួយសែសិបប្រាំពាន់រៀលគត់) ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ ក្នុងនោះក៏មានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រីរ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយការដឹកនាំផែនការងារភស្តុភារ-ហិរញ្ញវត្ថុ និងលោកនាយ នាយរងការិយាល័យបុគ្គលិក ។

ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមតំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុកពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរ​បាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជូនដល់ពូ បងៗនិវត្តន៍ជន ក៏ដូចជាមន្ត្រីនគរបាលមរណ:ភាពដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ពិសេសបានចូលរួមការពារថែរក្សាសុខសន្តិភាព ។

លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖ដោយមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់អតីតយុទ្ធជន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តម សេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ បានយកចិត្តទុកបើកផ្តល់ថវិកាគោលនយោបាយជូនដំណើរមន្ត្រីនគរបាលចូលនិវត្តន៍ ។

ជាក់ស្តែងនាថ្ងៃនេះស្នងការដ្ឋានគរបាលខេត្ត បន្ទាយមានជ័យ ត្រូវបានបើកផ្តល់ថវិកាគោលនយោបាយជូនដំណើរមន្ត្រីនគរបាលចូលនិវត្តន៍សរុបចំនួន៦៣នាក់និងបើកផ្តាច់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនក្រុមគ្រួសារសពមន្ត្រីនគរបាលមរណៈភាពចំនួន១៣នាក់ផងដែរ សរុបថវិកាទាំងអស់៧៨៨,៦៤៥,០០០ រៀល (ប្រាំពីររយប៉ែតសិបប្រាំបីលាន ប្រាំមួយសែសិបប្រាំពាន់រៀលគត់) ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមលោកឧត្តមសេនីយ៍ទោ ស្នងការនិងក្នុងនាមលោកផ្ទាល់ បានផ្តាំផ្ញើរមន្ត្រីនគបាលចូលនិវត្តន៍ទាំងអស់ សូមឲ្យចូលរួមជាមួយអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមូលលដ្ឋានបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការពាររដ្ឋធម្មនុញ្ញ ការពាព្រះមហាក្សត្រ និងការពាររាជ រដ្ឋាភិបាលស្របច្បាប់ ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏ថ្លែងនូវចូលរួមរំលែកទុក្ខនិងសោកស្តាយផងដែរ ជាមួយក្រុមគ្រួសារមន្ត្រីនគរបាលមរណ:ភាព ដែលបានបាត់បង់ ឪពុក ស្វាមី ជាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ទន្ទឹមនោះដែរ ស្នងការដ្ឋានក៏បានបាត់បង់មន្ត្រីនគរបាលដែលធ្លាប់បម្រើការងារជាមួយគ្នានាគ្រាកន្លងមកនោះផងដែរ ។មួវយវិញទៀតក្រោយពីទទួលបា្រក់ឧបត្ថម្ភនេះទៅសូមចំណាយឲ្យត្រូវគោលដៅដូចជាធ្វើដើមទុនពង្រីកមុខរបររកស៊ីបន្ថែមនិងធ្វើស្រែ ចំការ ចិញ្ចឹមសត្វដើម្បីលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *