Uncategorized

រថយន្ត១គ្រឿងឆាបឆេះអាចជាការឆ្លងប្រព័ន្ធភ្លើង

 

​ភ្នំពេញ​៖​រថយន្ត​ដឹកទំនិញ​អេតចាយ​១​គ្រឿង​ទំនង​រអិល​បុក​ទ្វារ​ចេញមកក្រៅ​ឃ្លាំង​និង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​សង្ស័យ​ឆ្លង​ប្រព័ន្ធ​ភ្លើង​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ខ្លាំង​ស្តុក​អេតចាយ​ដ៏​ធំ​មួយកន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៧​សង្កាត់​ស្ទឹងមានជ័យ​១​ខណ្ឌមានជ័យ​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០២០​។​

​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D5486​ស្ថិតនៅក្នុង​ឃ្លាំង​ដូច​សព្វដង​។​លុះ​ពេល​កើតហេតុ​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​ហើយ​រថយន្ត​នោះ​ក៏​រអិល​បុក​ខ្លោងទ្វារ​ចេញមក​ខាងក្រៅ​ឃ្លាំង​បង្កឱ្យមាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​ពេលនោះ​ម្នាក់ៗ​ភ័យ​ស្លន់ស្លោ​រត់​ទៅយក​បំពង​អគ្គិភ័យ​បាញ់​អស់​ជាច្រើន​បំពង់​ទើប​រលត់ទៅវិញ​។​ហេតុការណ៍​នេះ​អាចមកពី​ឆ្លង​ប្រព័ន្ធ​ភ្លើង​រថយន្ត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *