Uncategorized

រថយន្តសណ្ដោងរុឺម៉កបើកបុកជាមួយម៉ូតូបណ្ដាលឲ្យមានអ្នកស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

 

កែប៖រថយន្តសណ្តោងរ៉ឺម៉កធុនធំមួយគ្រឿងបានបើកបុកជាមួយម៉ួតួរ៉ឺម៉កដឹកប្រេងបណ្តាលឱ្យយុវជនម្នាក់ស្លាប់និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍បានកើតឡើងលើផ្លូវជាតិ៣៣ត្រង់កោងដើមព្រីងស្ថិតក្នុងភូមិភ្នំលាវឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែបកាលពីរសៀលថ្ងៃទី១៨ខែមករាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តសណ្តោងរ៉ឺម៉កម៉ាកឌឺវូធុនធំ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រះសីហនុ3A9596កន្ទុយរ៉ឺម៉កលេខ4A3898អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់ក្រោយពេលកើតហេតុ។ម៉ូតូរ៉ឺម៉កដឹកប្រេងម៉ាក ហុងដាវ៉េវ C100 ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1C-0021មានគ្នា២នាក់៖ឈ្មោះអឿនវិចិត្តហៅណូងភេទប្រុស១៦ឆ្នាំជាអ្នកបើកបរស្លាប់នៅនឹងកន្លែងកើតហេតុ។ឈ្មោះរស់ណេងភេទប្រុសអាយុ៦ឆ្នាំសិស្សមានទីលំនៅភូមិភ្នំលាវឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែបរងរបួសធ្ងន់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *