Uncategorized

ទឹកស្ទឹងពោធិ៍សាត់កំពុងមានសន្ទុះឡើងខ្ពស់គួរឲ្យព្រួយបារម្ភ

 

​ខេត្តពោធិ៍សាត់​:​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​បានបញ្ជាក់​ថាៈ​ស្ថានភាព​កម្ពស់​ទឹក​ខេត្តពោធិ៍សាត់​នា​រសៀល​ថៃ្ង​ទី​៩​ខែតុលា​ឆ្នាំ​២០២០​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​មាន​ស្ថានភាព​ប្រែប្រួល​។​

១.​កម្ពស់​ទឹក​សឹ្ទ​ង​ពោធិ៍សាត់​៖​សឹ្ទ​ង​ពោធិ៍សាត់​កម្ពស់​ទឹក​៥,៥០​ម៉ែត្រ​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​៥,០០​ម៉ែត្រ​នៅ​ក្រុង​ពោធិ៍សាត់​-​សឹ្ទ​ង​ក្រវាញ​កម្ពស់​ទឹក​៦,១៤​ម៉ែត្រ​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​៦,០០​ម៉ែត្រ​នៅ​ស្រុក​ភ្នំក្រវាញ​-​សឹ្ទ​ង​វាលវែង​កម្ពស់​ទឹក​៣,៧៥​ម៉ែត្រ​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន ១០,០០​ម៉ែត្រ​នៅ​ស្រុក​វាលវែង​។​

២.​ស្ថានភាព​ទឹក​សឹ្ទ​ង​ពោធិ៍សាត់​៖-​សឹ្ទ​ង​ពោធិ៍សាត់​ក្រុង ទឹក​មាន​សន្ទុះ​ឡើង​បន្ត​-​សឹ្ទ​ង​ក្រវាញ កម្ពស់​កើនឡើង​សឹ្ទ​ង​អា​រ៉ៃ​ស្រក​បាន​បន្តិច​គឺ ៖ ០.១៦​ម លើ ៨,៩០​ម និង​សឹ្ទ​ង​វាលវែង​បាន​ស្រក​គឺ ៖ ៣,៦០​ម លើ ៧,១០​ម​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *