Uncategorized

ខ្មាន់កាំភ្លើងបានបាញ់សម្លាប់អាជីវករម្នាក់គេសង្ស័យរឿងគំនុំ


​ភ្នំពេញ​៖​ខ្មាន់កាំភ្លើង​ជា​ជនដៃដល់​បាន​ប្រើប្រាស់​អាវុធខ្លី​បាញ់​ទៅលើ​បុរស​អាជីវករ​ម្នាក់​ចំនួន​៤​គ្រាប់​
​តែ​ត្រូវ​៣​គ្រាប់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។​ករណី​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅតាម​ផ្លូវលំ​ក្នុងភូមិ​ទួល​កី​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​កំបូល​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​ជនរងគ្រោះ​ឈ្មោះ នៅ ចំណាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​មុខរបរ​ទិញដូរ លក់​រថយន្ត​,​ម៉ូតូ​,​ចងការ​លុយ​និង​គួ​ក​ជេរ​ដី​,​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​២​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ជនរងគ្រោះ​មាន​ទីលំនៅ​មួយកន្លែង​ទៀត​ភូមិ​ដំណាក់​ត្រ​យឹ​ង​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ក្នុងស្ថានភាព​របួស​ចំក្បាល​១​គ្រាប់​,​ពោះ​១​គ្រាប់​,​ដៃ​ឆ្វេង​១​គ្រាប់​,​សភាព​ធ្ងន់ធ្ងរ​នៅ​កន្លែងកើតហេតុ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។​ចំណែក​សម្ភារ​ជាប់​ខ្លួន​មិនបាន​បាត់បង់​ឡើយ​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​PCX​ពណ៌​ស​ពាក់​ផា្ល​ក​លេខ​ភ្នំពេញ​1ID7477​។​ខ្មាន់កាំភ្លើង​ជិះ​រថយន្ត​តាម​បាញ់​៤​គ្រាប់​ផ្ទួនៗ​ត្រូវ​៣​គ្រាប់​។​

​ប្រភពពី​សាច់ញាតិ​បានឱ្យដឹងថាៈ​មុន​កើតហេតុ​ជនរងគ្រោះ​ដើរ​ទារលុយ​គេ​តាម​ភូមិ​។​លុះ​វិល​ត្រឡប់មកវិញ​ជិះ​ម៉ូតូ​កាត់​តាម​ចំណុច​ផ្លូវ​ស្ងាត់​ក៏មាន​ជនដៃដល់​បាញ់ប្រហារ​តែម្តង​។​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​ទាំង​នគរបាល​ទាំង​អាវុធហត្ថ​ខណ្ឌ​កំបូល​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​និង​ស្រាវជ្រាវ​រក​ឃាតក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *