Uncategorized

អាជ្ញាធរបញ្ជាឲ្យអង្គភាពលូទឹកស្ដារប្រឡាយបឹងហានិងពង្រីកផ្លូវ

 

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​អង្គភាព​លូទឹក ស្តារ​ប្រឡាយ​បឹង​ហា ប្រវែង ១.០០០​ម៉ែត្រ​ទទឹង​២៧​ម៉ែត្រ​ជាមួយនិង​ពង្រីក​ផ្លូវ​សងខាង​ប្រឡាយ​ប្រវែង​១៥​ម៉ែត្រ ដោយ​ចាប់ពី​គល់ស្ពាន​ព្រៃ​ស​រហូតដល់​បូរី​ប៉េង ហួត។ស្ថិតនៅក្នុង​សង្កាត់​ព្រៃ​ស​និង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​កាយ​មុខទឹក បើកផ្លូវ​ទឹក​ឱ្យទឹក​ហូរ​ទៅកាន់​បឹង​ជើង​ឯង ក្រោយពី​ម្ចាស់​បុរី​ឃាង ហេង ចាក់ដី​ជ្រេ​ល​ចូល​ប្រឡាយ​ជាច្រើន​ម៉ែត្រ​កន្លងមកនេះ​។​

​លោក​ដួង​ចាន់​សារ៉ាត់​ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​ការងារនេះ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​អនុវត្ត​តាំងពី​ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០២០​កន្លងមក​ម្លេះគឺ ក្រោយពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​ដួង ចាន់​សារ៉ាត់ បាន​បន្តថា ៖​ពាក់ព័ន្ធ​នឹង​ការងារ​នេះដែរ លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជា​អាជ្ញាធរ​ខណ្ឌ​ចុះ វាស់វែង​និង​បោះ​ព្រំ​កំណត់​ដី​ប្រឡាយ​ឱ្យ​បាន​ត្រឹមត្រូវ មុន​នៃ​ការស្តារ​ប្រឡាយ​នេះ ដោយសារតែ​កន្លងមក​នេះ ម្ចាស់​បុរី ឃាង ហេង​បាន​ចាក់​ដី​ជ្រេ​ល​ចូលទៅក្នុង​ប្រឡាយ​បឹង​ហា បណ្ដាល​ឱ្យលិចលង់​លំនៅស្ថាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ថ្មី​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *