Uncategorized

មន្ត្រីនិងបញ្ជាក់ពីស្ថានភាពក្នុងការចែកគ្រាប់ពូជស្រូវជូនកសិកររង់ផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

 

​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០២០​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បាន​រាយការណ៍​សង្ខេប​ពី​ស្ថានភាព​ក្នុង​ពិធី​ចែក​គ្រាប់ពូជ​ស្រូវ​ជូន​ប្រជាកសិករ​រង​ផល​ប៉ៈ​ពាល់​ដោយ​គ្រោះ​រាំង​ស្ងូ​ត​ស្រុក​ជ័យ​សែន​។​ក្នុង​ពិធី​នេះ​ចូល​រួមមាន​លោក​ច័ន្ទ​លំផាត់​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​ប្រធាន​គ​.​ជ​.​គ​.​ហ​។​

​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្តព្រះវិហារ​-​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​សហការី​-​លោក​អភិបាលស្រុក​ជ័យ​សែន​និង​សហការី​ព្រមទាំង​អាជ្ញាធរ​ភូមិ​/​ឃុំ​ពាក់​ព័​ន្ឋ​។​ចាប់តាំងពី​ដើមរដូវ​វស្សា​ឆ្នាំ​២០២០​នៅតាម​បណ្តា​ក្រុង​/​ស្រុក​ទូទាំង​ខេត្តព្រះវិហារ​ទទួលបាន​ទឹកភ្លៀង​ជា​បន្តបន្ទាប់​គិត​ត្រឹម​ថ្ងៃទី​១៤​ខែសីហា​នេះ​នៅ​ទូទាំង​ខេត្តព្រះវិហារ​ទទួលបាន​ទឹកភ្លៀង​គិត​ជា​មធ្យម​មាន​កម្រិត​ប្រមាណ ៧៣២​ម​.​ម​។​
​មន្ត្រី​ដដែល​បាន​បន្តថាៈ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​២០២០​គិត​ត្រឹម​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២០​នេះ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំង​ខេត្តព្រះវិហារ​បាន​អនុវត្ត​ផ្ទៃដី​ភ្ជួរ​រាស់​បាន​ចំនួន​៨០.៣៩៦​ហិកតា​ការងារ​ដក​.​ស្ទូង ព្រោះ បុក​ដាំ​លើ​ផ្ទៃដី​បាន​ចំនួន ៧៩.៧៥២ ហិកតា លើ​ផែនការ​ប្រចាំឆ្នាំ ៩១.២០០​ហិកតា ស្មើនឹង ៨៧,៤៥​ភាគរយ​។​
​ការងារ​បង្កបង្កើនផល​ដំណាំ​រួមផ្សំ ដំណាំ​ឧស្សាហកម្ម និង​ឈើ​ហូប​ផ្លែ គិត​ត្រឹម​ទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ​អនុវត្តបាន​សរុប​៦៣៣២៤​ហិកតា​ស្មើ​៨៥,២៧​ភាគរយ​នៃ​ផែនការ​៧៤.២៥៩​ហិកតា​ក្នុងនោះ​៖.​ដំណាំ​រួមផ្សំ និង​សាកវប្បកម្ម​អនុវត្តបាន ១ ៤៤១ ហិកតា​ស្មើ ៦៨,៩១​ភាគរយ​.​ដំណាំ​រួមផ្សំ និង​សាកវប្បកម្ម​អចិ​ន្ត្រៃ​អនុវត្តបាន​២០៩២​ហិកតា​ស្មើ​១២០,៩០​ភាគរយ​.​ដំណាំ​ឧស្សាហកម្ម​រដូវ​អនុវត្តបាន​៣៧.០៣៥​ហិកតា​ស្មើ​៨១,៥១​ភាគរយ​.​ដំណាំ​ឧស្សាហកម្ម​អចិ​ន្ត្រៃ​អនុវត្តបាន​២២.៧៥៦​ហិកតា​ស្មើ ៩១,០១​ភាគរយ​

​នៅ​ទូទាំង​ខេត្តព្រះវិហារ​ទោះជា​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​យ៉ាងណាក្តី​តែ​របាយ​ទឹកភ្លៀង​ធ្លាក់​មិន​ស្មើ​បាន​គ្រប់​ឃុំ​ឡើយ​ជាក់ស្តែង​នៅ​ឃុំ​តស៊ូ​និង​ឃុំ​ស្អាង​នៃ​ស្រុក​ជ័យ​សែន​ទើបតែ​ទទួលបាន​ទឹកភ្លៀង​ជោគជាំ​ក្នុង​ស​ប្តា​ហ៏​ទី​០២ នៃ​ខែសីហា​នេះ​។ កត្តា​ទាំងនេះ​បណ្តាលអោយ​ប៉ៈ​ពាល់​និង​ខូច​សំណាប និង​ស្រែពង្រោះ​មួយចំនួន​តូច​ដែល​បណ្តាលមកពី​ទឹកភ្លៀង​ធ្លាក់​យឺត​មិន​តាម​រដូវ​កាល​។

​តាម​របាយការណ៍​ល​ទ្ឋ​ផល​ក្រុមការងារ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​សហការ​ជាមួយ​ក្រុម​ការងាររដ្ឋបាល​ខេត្តព្រះវិហារ​និង​ចូលរួម​ដោយ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មន្ទីរ​ធនធានទឹក​អាជ្ញាធរ​ស្រុក​និង​ការិយាល័យ​ពាក់​ព័​ន្ឋ​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​ផ្ទាល់​ដល់ទី​វាល​ពី​ផល​ប៉ៈ​ពាល់​ខូចខាត​ដោយ​គ្រោះរាំងស្ងួត លើ​ឃុំ​ចំនួន​២ គឺ​ឃុំ​តស៊ូ​ចំនួន​០២​ភូមិ (​ភូមិ​តស៊ូ​និង​ភូមិ​សំរោង​)​។​ឃុំ​ស្អាង​មាន​០៣​ភូមិ​(​ភូមិ​គោក ភូមិ​ទឹក​លិច និង​ភូមិ​ស្អាង​) សំណាប​ដែល​រង​ការខូចខាត​ដោយ​ភាពរាំងស្ងួត​សរុប​ចំនួន​៨៧​ហិកតា​សម្រាប់​យកទៅ​ស្ទូង​លើ​ផ្ទៃដី​សរុប​ចំនួន​៥០០​ក​ហិកតា​។
បច្ចុប្បន្ន​ភូមិ​/​ឃុំ​ដែល​រង​ផល​ប៉ៈ​ពាល់​ខាងលើ​មានទឹក​គ្រប់គ្រាន់​អាចធ្វើ​ស្រូវពង្រោះ​ស្តារ​ការខូចខាត​ឡើងវិញ​បាន​។​ដូចនេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រួមជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ​បានរៀបចំ​ផ្តល់​ពូជស្រូវ​ជា​ប្រភេទ​ស្រូវស្រាល​ក្រអូប​មិន​ប្រកាន់​រដូវ​ជូន​បងប្អូន​ប្រជាកសិករ​យើង​ដើម្បី​ដាំ​ដុះ​ឲ្យ​ទាន់​រដូវ​កាល​។​

​គ្រាប់ពូជ​ស្រូវ​ដែល​គ្រោង​ចែកជូន​បងប្អូន​ប្រជាកសិករ​នាពេល​បន្តិច​ទៀត​នេះ​មាន​ចំនួន​១.០០០​បេ​រ​(១​បេ​រ​ស្មើ​២៥​គីឡូក្រាម​)​ស្មើនឹង​ទម្ងន់​សរុប​២៥.០០០​គីឡូក្រាម​សម្រាប់​ផ្តល់ជូន​បងប្អូន​យើង​សរុប​រួមមាន ចំនួន​៨០៧​គ្រួសារ មកពី​ភូមិ​/​ឃុំ​ដែល​រង​ផល​ប៉ៈ​ពាល់​និង​ខូចខាត​ស្រូវ ដូច​បានបញ្ជាក់​មុននេះ ដើម្បី​ដាំ​ដុះ​ស្តារឡើងវិញ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ រួមមាន​។

​កសិករ​ចំនួន​ចំនួន​៤៨៦​គ្រួសារ​មកពី​០២​ភូមិ​(​ភូមិ​តស៊ូ​និង​ភូមិ​សំរោង​)​នៃ​ឃុំ​តស៊ូ​ស្រុក​ជ័យ​សែន​-​កសិករ​ចំនួន​៣២១​គ្រួសារ​មកពី​០៣​ភូមិ (​ភូមិ​គោក ភូមិ​ទឹក​លិច និង​ភូមិ​ស្អាង​) នៃ​ឃុំ​ស្អាង ស្រុក​ជ័យ​សែន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *