Uncategorized

ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការបានចូលរួមកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពី នីតិវិធីក្នុងការដោះស្រាយបញ្ហាបទល្មើស ពពោះជំនួស ដើម្បីជួញដូរទារកដែលធ្វើឡើងដោយជនបរទេស នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា!

 

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំអំពីនីតិវិធីទៅលើការដោះស្រាយបញ្ហា បទល្មើសពពោះជំនួស ដើម្បីជួញដូរទារក។ ដោយមានគោលបំណង ទប់ស្ដាត់រាល់បទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ រួមទាំងរក្សាជីវិតទារកក្នុងផ្ទៃ ដែលជាជនរងគ្រោះរហូតដល់ពេលកើតដោយសុវត្តិភាព និងបង្ហាញអោយបរទេស មើលឃើញអំពីភាពខ្លាំងនៃសមត្ថកិច្ច និងច្បាប់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមការដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ជូ ប៊ុនអេង (រដ្ឋលេខាធិការ នៃក្រសួង គ.ជ.ប.ជ.) និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្ដម លោកជំទាវ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀតសរុបចំនួន ២៥រូប៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *