ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានបង្ហាញនូវក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់ អំពីមរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឍមណ្ឌលជាតិរក្សារសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅថ្ងៃអង្គារ ៦កើត ខែសអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។
សូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕