Uncategorized

នាយរងប៉ុស្តិ៍ព្រំដែនបាញ់សម្លាប់មេនិងមន្ត្រីម្នាក់ទៀត រួចបាញ់សម្លាប់ខ្លួនឯង

 

​ឧ​ត្ត​រ​មានជ័យ​៖​នាយរង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ម្នាក់​បាន​បាញ់សម្លាប់​នាយប៉ុស្តិ៍​របស់ខ្លួន​និង​មន្ត្រី​ម្នាក់ទៀត​រួច​បាញ់សម្លាប់​ខ្លួនឯង​។​ករណី​បាញ់ប្រហារ​នេះ​សង្ស័យ​តូចចិត្ត​រឿង​អ្វីមួយ​ដែល​ដោះស្រាយ​ជាមួយគ្នា​មិនបាន​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ជើងភ្នំ​ឃុំ​ត្រពាំង​ប្រិ​យ​ស្រុក​អន្លង់វែង​កាលពី​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​ប្រភពពី​មន្ត្រីនគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៩០៥​បានឱ្យដឹងថាៈ​មន្ត្រី​ដែល​បាញ់ប្រហារ​មានឈ្មោះ​អុំ​ឈ​យ​ជា​នាយរង​ប៉ុស្តិ៍​ចុង​ព្រិច​កាលពី​រសៀល​បាន​យក​អាវុធ​ប្រភេទ​AK៤៧​ស្វាយ​បត់​មួយ​ដើម​ដើរ​ចុះ​ពីលើ​ភ្នំ​មក​ផ្នែក​ខាងក្រោម​ម្នាក់ឯង​។​ក្នុងស្ថានភាព​ទឹកមុខ​ក្រៀមក្រំ​ហាក់​តូចចិត្ត​ក្នុង​រឿង​អ្វីមួយ​ទោះជា​មិត្ត​រួម​កម្លាំង​បាន​ព្យាយាម​ហៅ​អង្វរ​ឱ្យ​ជិះ​ម៉ូតូ​ឬ​រថយន្ត​ជាមួយ​ក៏​មន្ត្រី​រូបនេះ​មិន​ព្រម​ជិះ​ជាមួយ​ដែរ​។​


​លុះ​មកដល់​ចំណុចកើតហេតុ​ឈ្មោះ​ហ៊ុន​ប៊ី​ជា​នាយប៉ុស្តិ៍​ចុង​ព្រិច​រួម​និង​កម្លាំង​ជាម​ន្ត្រី​ម្នាក់ទៀត​ឈ្មោះ​ស្រេង​រាសី​ជា​នាយផ្នែក​ស៊ើបការណ៍​បាន​បើករថយន្ត​មកដល់​ហើយក៏​បាន​ឈប់​ក្នុង​បំណង​ហៅ​មន្ត្រីនគរបាល​រូបនោះ​ជិះ​ទៅ​ជាមួយគ្នា​។​ខណ​:​នោះ​មន្ត្រី​ដៃដល់​បាន​លើក​អាវុធ​បាញ់​ប្រាវ​សំដៅ​ទៅលើ​មន្ត្រី​មេ​ប៉ុស្តិ៍​រួច​បាញ់​សំដៅ​ទៅលើ​មន្ត្រី​រួម​ដំណើរ​ម្នាក់​ទៀង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​រួច​មន្ត្រី​ដៃដល់​បាន​ដើរ​ចេញពី​កន្លែងកើតហេតុ​បាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ក៏បាន​បាញ់​ខ្លួនឯង​ស្លាប់​ជា​ក្រោយ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *