Uncategorized

កម្លាំងកងរាជអាវុធហត្ថស្រុកសែនជ័យចាប់រថយន្ត១គ្រឿងដឹកឈើខុសច្បាប់

 

​ខេត្តព្រះវិហារ​៖​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​បាន​បន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​ធ្វើឱ្យ​រដ្ឋបាល​ខេត្តព្រះវិហា​រដាក់​ចេញ​នូវ​បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការកើតឡើង​នៃ​បទល្មើស​នោះ​។​ត្រូវ​រួមគ្នា​អនុវត្ត​បទបញ្ជា​នេះ​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យខាងតែបាន​។​
​ក្រោយ​ទទួលបាន​បទបញ្ជា​នោះមក​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជ័យ​សែន​បាន​សហការ​ជាមួយ​មន្ត្រី​ព្រៃឈើ​ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​ដែល​បាន​ផ្ទុក​ឈើ​។​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​ក្របួច​បានកា​លពីរសៀល​ថ្ងៃទី​៥​វិច្ឆិកា​ឆ្នាំ​២០២០​នៅក្នុង​ភូមិ​ស្លែង​ឃុំ​ខ្យង​ស្រុក​ជ័យ​សែន​។​

​មន្ត្រី​អនុវត្ត​ច្បាប់​ព្រៃឈើ បាន​ប្រាប់​ឱ្យដឹងថា រថយន្ត​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នោះ ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង ពណ៌​សរ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-2780 ។​រថយន្ត​នេះ​គេ​បាន​រាយការណ៍ បាន​ដឹកឈើ​ចេញពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​គោលដៅ​យកទៅលក់​នៅក្នុង​ខេត្តកំពង់ធំ​។​ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅពេល​រថយន្ត​នោះ​បើ​គេច​ចូលទៅក្នុង​បរិវេណ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខាងលើ ចំណែក តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ក្រោយ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​នាំយកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​។ រីឯ​ឈើ​ដែល​បង្ក្រាប និង​ដកហូត​បាន​នោះ ឈើ​លេខ​១​ប្រភេទ កកោះ​មាន​ចំនួន​៥​កំណាត់​ស្មើនឹង​១,១៧៣​ម៉ែត្រគូប​។​ចំពោះ​ករណីនេះ​មន្ត្រី​ព្រៃឈើ​នឹង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *