Uncategorized

រថយន្ត ២គ្រឿងបុកគ្នាបណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់នៅស្រុកបរសេដ្ឋ

 

​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤១​ក្នុងភូមិ​ព្រៃ​រំដួល​ឃុំ​/​ស្រុក​បរសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ទៀបភ្លឺ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​ម៉ាក​HYUNDAI ពណ៌​ស ពាក់​ផ្លាកលេខ បាត់ដំបង 3A-1726 បើកបរ​ដោយ​ឈ្មោះ សោម រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ដែក​ពួន ឃុំ​ជ្រៃ​រវាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​រថយន្ត​នេះ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដួច​គ្នា​ពាក់​ផ្លាកលេខ ភ្នំពេញ​3B-5174 អ្នកបើកបរ​ឈ្មោះ អួន ស៊ីណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​គោក​សណ្ដែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *