Uncategorized

រថយន្តធំជាន់ហ្វ្រាំងមិនស៊ីជ្រុលបុករះរថយន្ត៤គ្រឿង,ម៉ូតូ៣គ្រឿងនិងរបួស២នាក់

 

​កំពង់ចាម​៖​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹកទំនិញ​មួយគ្រឿង​អ្នកបើកបរ​បានជា​ន់​ហ្រាំ្វ​ង​មិន​ស៊ី​បាន​ជ្រុល​ទៅបុក​រះ​លើ​រថយន្ត​,​ម៉ូតូ​ដែល​កំពុង​ចត​និង​ធ្វើដំណើរ​លើផ្លូវ​ប្រជុំជន​ក្បែរ​រង្វង់​មូល​គល់ស្ពាន​គី​ហ្ស៊ូ​ណា​ក្រុង​កំពង់ចាម​និង​របួស​មនុស្ស​ពីរ​នាក់​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថាៈ​ករណី​រថ​យន្ត​ជាន់​ហ្រាំ្វ​ង​មិន​ស៊ី​បង្ក​គ្រោះថ្នាក់​ម៉ាក់​ហ៊ី​យិន​ដាយ​ពណ៌​ស​ផ្លាកលេខ​ព្រៃវែង​3A1656​បើកបរ​ដោយ​បុរស​ឈ្មោះ​លីន​ឡុង​អាយុ​២៥​ឆ្នាំមាន​ទី​លំ​ភូមិ​អណ្តូង​តា​អង់​ឃុំ​ព្រែក​ក្របៅ​ស្រុក​កំពង់ចាម​។​បណ្តាលឱ្យ​របួស​មនុស្ស​ចំនួន​ពីរ​នាក់​ស្ត្រី​ម្នាក់​របួសធ្ងន់​និង​បុរស​ម្នាក់​របួសស្រាល​។​
​ប្រភព​ដដែល​បាន​បន្តថាៈ​ការបុក​រះ​ខូចខាត​រថយន្ត​ចំនួន​បួន​គ្រឿង​ក្នុងនោះ​ខូច​កម្រិតធ្ងន់​មួយគ្រឿង​និង​ម៉ូតូ​ចំនួន​បី​គ្រឿង​ខូច​កម្រិតធ្ងន់​មួយគ្រឿង​ដែរ​។​ខូចខាត​តូប​វេរ​លុយ​ទ្រូ​ម៉ា​នីមួយ​និង​ខូច​ផ្លាកសញ្ញា​បង្ហាញ​ឧបសគ្គ​លើ​ទ្រូងផ្លូវ​មួយ​ដើម​។​ភ្លាមៗ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន គឺ​លទ្ធផល​អវិជ្ជមាន​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *