Uncategorized

រថយន្តដឹកជនជាតិវៀតណាម១១នាក់ក្រឡាប់ធ្លាក់ទឹកស្លាប់៧នាក់និងរបួសធ្ងន់៥នាក់

 

​ខេត្តសៀមរាប​៖ រថយន្ត​តាក់ស៊ី​ដែល​ដឹក​អ្នកដំណើរ​ជនជាតិ​វៀតណាម ប្រុស​ស្រី​ចំនួន​១១​នាក់​បើកបរ​ក្នុង​ក្នុង​ល្បឿន​លឿន​ដោយ​អ្នកបើកបរ​អាច​ងងុយ​ដេក​ក៏​បណ្តាលឱ្យ​ក្រឡាប់​ធ្លាក់ទឹក​។​នៅក្នុង​ករណីនេះ​រថយន្ត​ក្រឡាប់​នេះ​បានកើត​ឡើង​នៅ​ផ្លូវជាតិ​លេខ​៦​ចន្លោះ​គីឡូម៉ែត្រ​លេខ 246-247 ក្នុងភូមិ ស្ពាន​ត្នោត​១​ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​មនុស្ស​ស្លាប់​ចំនួន​៧​នាក់ ក្នុងនោះ​តៃកុង​មាន​អ្នកបើកបរ​ម្នាក់​ផងដែរ និង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ ដែល​បង្កឱ្យមាន​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​។​សមត្ថកិច្ច​ស្រុក​ជីក្រែង​បានឱ្យដឹងថា​៖ រថយន្ត​ជួប​គ្រោះថ្នាក់​ចរាច​ណ៍ ដោយ​ខ្លួនឯង​នោះ​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម ២A៨៤៦៩ បើកបរ​ដោយ ជនជាតិខ្មែរ តែ​មិនទាន់​ស្គាល់ឈ្មោះ​បាន​ស្លាប់​។​រថយន្ត​ដឹក​អ្នករួមដំណើរ​ជា​ជនជាតិ​វៀតណាម​១១​នាក់ ប្រុស​៦​នាក់​ស្រី​៥​នាក់ ។​
​បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ស្រុក​មិនទាន់​ឱ្យដឹង​លម្អិត​នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​នាំ​រថយន្ត​ស្ទូច​ចេញពី​កន្លែងកើតហេតុ ឯ​អ្នករបួស​ក៏បាន​ដឹក​ទៅ​សង្គ្រោះ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *