Uncategorized

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងចាប់ជនសង្ស័យ៨នាក់ជាមួយគ្រឿងញៀនមួយចំនួន

 

​ខេត្តកំពង់ឆ្នាំង​:​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៨​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​៧​កញ្ចប់​នៅ​២​ទីតាំង​ផ្សេងគ្នា​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ស្រុក​កំពង់ត្រឡាច​និង​ក្រុង​កំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថាៈ​ករណី​ទី​១​បង្ក្រាប​ការជួញដូរ​,​ចែកចាយ​និង​ផ្ដល់​ទីតាំង​ឱ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ក្នុងភូមិ​ច្រក​រមៀត​ឃុំ​អូរ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​ឃាត់ខ្លួន​បាន​៦​នាក់​រួម​និង​ម្សៅ​ក្រាម​ពណ៌​ស​ដែល​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​៥​កញ្ចប់​។​

​មន្ត្រី​ដដែល​បាន​បន្តថាៈ​ជនសង្ស័យ​១​ឈ្មោះ​សុះ​ខ​សំភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ផ្ដល់​ទីតាំង​។​២​ឈ្មោះ​លី​ឃា​ក់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​,៣​ឈ្មោះ​ស៊ូ​ម៉ូ​សា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​។​៤​ឈ្មោះ​សុះ​ស្មា​ឯល​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​,៥​ឈ្មោះ​សុះ​ហាសាន់​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​៦,​ឈ្មោះ​កៃ​យូ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​។​
​ទាំង​៦​នាក់​នៅ​ភូមិ​ស្រែ​ព្រៃ​ឃុំ​អូរ​ឫស្សីស្រុក​កំពង់ត្រាច​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​នេះ​សមត្ថកិច្ច​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ដែល​សង្ស័យថា​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ទូរស័ព្ទដៃ​២​គ្រឿង​រួម​និង​សម្ភារ​វេច​ខ្ចប់​ឧបករណ៍​បម្រើ​ដល់​ការជក់​មួយចំនួន ។​

​មន្ត្រី​បាន​បន្តថាៈ​ករណី​ទី​២​នៅ​ថ្ងៃ​ដដែល​កម្លាំង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ប្អេ​រ​បាន​ចុះ​ធ្វើ​រដ្ឋបាល​ឃាត់ខ្លួន​មនុស្ស​២​នាក់​ទៀត​។​១​ឈ្មោះ​នាង​ធឿន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ទី​២​ឈ្មោះ​ពៅ​មករា​អាយុ​២៦​ឆ្នាំ​អ្នក​ទាំងពីរ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ករណី​ទី​២​នេះ​សមត្ថកិច្ច​ដកហូត​នៅ​វត្ថុតាង​ពណ៌​ស​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​រួម​និង​ឧបករណ៍​បម្រើ​ដល់​ការជក់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់​រួម​និង​វត្ថុតាង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *