ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិន១៦នាក់ ពីបទលួចឆ្លងដែនចូលតាមច្រក កំពង់សាឡៅ (កម្ពុជា-ឡាវ)

ព្រះវិហារ ៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបានចុះបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន២ករណីដោយ ឃាត់ខ្លួនជនជាតិចិនបានចំនួន១៦នាក់ក្នុងនោះ៖
~ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ប្រាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ៤នាក់ប្រុស (មិនមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
~ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់ប្រុស (មិនមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋបានដឹងថា ៖ មុនឃាតខ្លួននៅជាប់មាត់ទន្លេកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ មានផ្ទះមួយកន្លែងបាំងស័ង្កសីជិត ដែលទទួលជនជាតិចិនលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដោយដឹកជញ្ជូនតាមរថយន្ដទេសចរណ៍១៥កៅអី ជារថយន្ដប្រភេទទំនើប កញ្ចក់ខ្មៅ ឆ្លងកាត់ខេត្តព្រះវិហារ និងឆ្លងកាត់ស្រុកជ័យសែន បន្តតាមផ្លូវជាតិលេខ៦២ ទៅរាជធានីភ្នំពេញ និងអាចបន្តដល់ខេត្តព្រះសីហនុតែម្ដង ។ ប្រជាពលរដ្ឋបានសម្ដែងនូវការព្រួយបារម្មណ៍ ចំពោះរថយន្ដដែលដឹកជញ្ជូនជនជាតិចិនខុសច្បាប់ បើកបរក្នុងល្បឿនលឿន និងអាចបង្កគ្រោះថ្នាក់នៅតាមដងផ្លូវជាយថាហេតុផងដែរ ៕ដោយ៖សៅវ៉ាន់ឌី

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *