ព័ត៌មានសន្តិសុខសង្គម

កំពង់ស្វែងរកចាប់តៃកុងរថយន្ត បុកម៉ូតូឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់!

ពោធិ៍សាត់៖រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងស្ត្រីម្នាក់រងរបួសធ្ងន់ហើយរថយន្តបើករត់គេចខ្លួនបាត់ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនតៃកុង។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងស្ថិតនៅលើផ្លូវជាតិលេខ៥ជិតផ្លូវចូលរោងចក្ររថយន្ត Fordក្នុងភូមិសារវ័ន្ត ឃុំស្នាអន្សាស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍បង្កឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណបានបើកក្នុងល្បឿនលឿនបុកម៉ូតូហុងដាឌ្រីមផ្លាកលេខពោធិ៍សាត់ 1M.8440 បើកចេញពីរោងចក្រពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនិងអ្នករួមដំណើររងរបួសធ្ងន់។
ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ យន់ យេន អាយុ ៣៧ឆ្នាំជាសន្តិសុខ និងស្ត្រីរងរបួសធ្ងន់ឈ្មោះ ណយ ចាន់ អាយុ៣២ឆ្នាំជាកម្មការនីរោងចក្រពួកគេនៅភូមិពុទ្ធ្រាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ក្រោយពីកើតហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តបង្កយកមកទទួលខុសត្រូវចំពោះករណីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *