ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ០៥នាក់ ករណីវាយប្លន់យកម៉ូតូទៅតុលាការ!

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌចម្ការមនថ្ងៃទី២៣ ខែវិច្ឆិកាបានចុះស្រាវជ្រាវចាប់ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ក្រោយវាយប្លន់ម៉ូតូពីជនរងគ្រោះយកទៅលក់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែវិច្ឆិកានៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនមានករណីវាយប្លន់យកម៉ូតូពីជនរងគ្រោះហើយគេចខ្លួនបាត់អស់។បន្ទាប់មានអំពើប្លន់កម្លាំងនគរបាលជំនាញខណ្ឌចម្ការមនបានចុះស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ចំនួន៥នាក់។
ជនសង្ស័យឈ្មោះសួស ពិសី អាយុ២៥ឆ្នាំ-ឈ្មោះ ម៉ៅ រិទ្ធី ហៅហេង អាយុ២៦ឆ្នាំ-ឈ្មោះ ឯម សាន ហៅ យីវ អាយុ២០ឆ្នាំ-ឈ្មោះ វង់ វ៉ាន់ថន ហៅ វ៉ាន់ អាយុ៣៨ឆ្នាំ-និងឈ្មោះ ផន ចន្ទ្រា ហៅ បូស អាយុ២១ឆ្នាំ។ពួកគេនៅខណ្ឌចម្ការមន-ខណ្ឌមានជ័យ-និងខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះឈ្មោះ ម៉េង សុខហេង អាយុ១៥ឆ្នាំនៅខណ្ឌមានជ័យ។សម្ភារបាត់បង់ ម៉ូតូ១គ្រឿងម៉ាកនិចផ្លាកលេខភ្នំពេញ1HE2539 ត្រូវជនសង្ស័យទៅលក់បានលុយ២៣០ដុល្លារ ។ក្រោយពីសាកសួរនគរបាលខណ្ឌចម្ការមនបានកសាងសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យទាំង៥នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *