ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់

 

ភ្នំពេញ៖ម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើង នៅផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះម៉ៅ ម៉េង អាយុ៣៣ឆ្នាំជាអ្នកលក់ដូរ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតខេត្តតាកែវ។ចំណែកស្រ្តីភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបាន គេជួយដឹកទៅមន្ទីរពេទ្យភ្លាម។

មុនកើតហេតុប្តីនិងប្រពន្ធ បានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1HN-6197 ឌុបគ្នាចេញពីបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា ទៅយកត្រីនៅផ្សារច្បារអំពៅ។ម៉ូតូបានបើកតាមផ្លូវលេខ៣៧១ពីលិចទៅកើត។មកដល់កន្លែងខាងលើ ស្រាប់តែមានម៉ូតូម៉ាកស្គូបពីផ្លាកលេខ ភ្នំពេញ1IK-5507 ប្តីឌុបប្រពន្ធបើកមកពីមុខ យ៉ាងលឿនក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យខាងម៉ូតូហុងដាឌ្រីមជាប្តីបានស្លាប់ភ្លាម។

ចំណែកប្រពន្ធខាងម៉ូតូស្គូបពីបានរងរបួសធ្ងន់។ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យ ហើយយកម៉ូតូទាំង២គ្រឿងទៅទុក រង់ចាំឱ្យតំណាងភាគីទាំង២ ចូលខ្លួនដោះស្រាយពេលក្រោយ។រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *