ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយរថយន្តដឹកកម្មករ បណ្ដាលរងបួសជាង៥០នាក់

 

កំពង់ស្ពឺ៖រថយន្តម៉ាកហ៊ីយាន់ដាយ បុកជាមួយរថយន្តដឹកកម្មករ កម្មការិនីចំនួនជាង៦០នាក់ បណ្តាលឱ្យរងរបួសជាង៥០នាក់។គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង នៅម្តុំភូមិអន្លុងចំណារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី១ ខែកញ្ញា។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្ដម៉ាកហ៊ីយាន់ដាយផ្លាកលេខកំពង់ស្ពឺ 3A-1479 តៃកុងឈ្មោះ ណែម រ៉ាត់អាយុ ៣១ឆ្នាំនៅភូមិកណ្ដាល ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ឆ្នាំង។លុះមកដល់កន្លែងខាងលើបានបុកជាមួយ រថយន្ដម៉ាកហ៊ីយាន់ដាយផ្លាកលេខកំពង់ស្ពឺ 3A-6706 អ្នកបើកបរឈ្មោះ រ៉ឹម រុំ អាយុ ៣៥ឆ្នាំនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។

រថយន្តនេះដឹកកម្មករ កម្មការិនីចំនួន៦៣នាក់ ពេលជួបគ្រោះថ្នាក់បណ្តាលឱ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល៥១ ក្នុងនោះធ្ងន់៩នាក់។បន្ទាប់ពីកើតហេតុកម្លាំងជំនាញបានអន្តរាគមន៍ជួយដឹកអ្នករងរបួសទៅមន្ទីរពេទ្យ។ចំណែករថយន្ដ២គ្រឿងយកទៅទុកនៅប៉ុស្តិ៍នគរបាលដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *