ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរស០២នាក់ ឡាវនិងខ្មែរ ជាមួយវត្ថុតាមគ្រឿងញៀនទៅតុលាការ

រតនគិរី៖កម្លាំងនគរបាលស្រុកវើនសៃ កាលពីពេលថ្មីៗនេះ បានចាប់បុរស២នាក់ឡាវនិងខ្មែរជាមួយគ្រឿងញៀនមួយចំនួនហើយរៀបចំសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី១០ ខែមីនានេះថា កម្លាំងនគរបាលស្រុកបានចុះល្បាតក្នុងឃុំភ្នំកុក ស្រុកវើនសៃរតនគិរី។មកដល់ម្តុំទំនប់ អូរតាងបានជួបមុខសញ្ញាគួរឱ្យសង្ស័យក៏ឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៦ថង់ ហើយក៏បានឃាត់ខ្លួន២នាក់តែម្តង។
ជនសង្ស័យឈ្មោះ មី សុង អាយុ២២ឆ្នាំ ជនជាតិឡាវ នៅភូមិភ្នំកក់ ឃុំភ្នកក់ ស្រុកវើនសៃ ខេត្តរតនគិរី។ឈ្មោះ ហុន លក្ខិណាអាយុ១៩ឆ្នាំនៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ។ពេលឃាត់ខ្លួនសកត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៦ថង់-កាំភ្លើងស្នប់មួយដើមនិងសម្ភារពាក់ព័ន្ធមួយចំនួន។ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានផ្នែកនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនបន្តតាមនីតីវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *