ព័ត៌មានសន្តិសុខសង្គម

មានករណីអគ្គីភ័យមួយកើតឡើង នៅចំណុចរោងចក្រកាត់ដេរតាមបណ្ដោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ

នៅវេលាម៉ោង​១១:៥០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឲ្យខូចខាតឆេះសំយាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រ x ២០ម៉ែត្រ អស់មួយចំហៀង រួមទាំងម៉ូតូ ចំនួន៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង១២:៥៥នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន០៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ ចំនួន០១ឡាន ស្មើនឹង០៦ម៉ែត្រគូប៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *