ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការ ករណីកាប់បុរសម្នាក់ឲ្យរងរូបធ្ងន់

 

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោ បានចាប់ជនសង្ស័យចំនួន៧នាក់ បន្ទាប់ពីប្រើកាំបិតប៉័ងតោកាប់គេឱ្យរងរបួសធ្ងន់ ហើយត្រៀមបញ្ជូនទៅតុលាការ។ហេតុការណ៍បានកើតឡើងនៅភូមិត្រពាំងសាលា សង្កាត់ពងទឺក ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១ ខែមករា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៀន អញ្ញាស៊ីសុវត្ថា អាយុ២២ឆ្នាំទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនសង្ស័យ៧នាក់ឈ្មោះ វុធ ដេវីត- ឈ្មោះជឿន ចាន់ទិត្យ-ឈ្មោះ ចាន់ ភក្តី-ឈ្មោះ ពេញ វាសនា-ឈ្មោះ ហួយ វណ្ណរ៉ា-ឈ្មោះ ផុន សុផានិតនិងឈ្មោះ មឿន រ៉េ។ពួកគេភេទប្រុសមានអាយុ១៨ដល់២១ឆ្នាំនៅខណ្ឌកំបូល-ខណ្ឌដង្កោ-ខណ្ឌពោធិ៍សែនជ័យ និងរាជធានីភ្នំពេញ។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូត-កាំបិងប៉័ងតោ១-កាំបិតកែច្នៃ២-ម៉ូតូ២គ្រឿងម៉ាកស៊ុយស៊ូគីនិចផ្លាកលេខភ្នំពេញ1KF-7803 និងម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1JQ-6690 ។ក្រោយពីឃាត់ខ្លួនកម្លាំងជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *