ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមន្ត្រីយោធាម្នាក់រងរបួសធ្ងន់

ព្រះវិហារ៖គ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្តបុកជាមួយម៉ូតូ បណ្តាលឱ្យមន្ត្រីយោធាម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៩៤ ម្តុំកែងទាព្រៃស្លាបស ភូមិខាំកឺត ឃុំស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសខាងម៉ូតូឈ្មោះ ផែវ ភា អាយុ ៣២ឆ្នាំជាយោធា នៅភូមិសួង ឃុំស្រឡៅមួយ ស្រុកឆែប ខេត្ដព្រះវិហារ រងរបួសធ្ងន់។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវេវផ្លាកលេខព្រះវិហារ1.D8474។ចំណែកតៃកុង ឈ្មោះ ស៊ាត ស៊ីនន្ទ អាយុ៤៥ឆ្នាំនៅភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។បើករថយន្តម៉ាកលុចស៊ីស NX.470 ផ្លាកលេខ ភ្នំពេញ 2H-7568។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានជួយដឹកអ្នករងរបួស ទៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ចំណែកម៉ូតូនិងរថយន្ត យកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្រឡៅ១ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *