ព័ត៌មានសន្តិសុខសង្គម

បញ្ជូននាក់ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង០៦នាក់ ទៅតុលាការ

បាត់ដំបង៖កម្លាំងនគរបាលអន្តរាគមន៍កាលពីរសៀលថ្ងៃទី៣០ ខែសីហា បានបញ្ជូនមនុស្ស៦នាក់ទៅតុលាការករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង។


លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានឱ្យដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងនៅភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ ។បុរស៦នាក់ដែលចាប់ខ្លួននោះ៖ឈ្មោះ យឹមសារ៉េត,ឈ្មោះ ឈឺនរ៉ាង,ឈ្មោះស៊ីម អូន,ឈ្មោះ យិនង៉ែត,ឈ្មោះនួនគោ,ឈ្មោះសយសុផល។ពួគគេមានអាយុពី៤៩ដល់៦៣ឆ្នាំទីលំនៅខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់។
វត្ថុតាងមាន៖មេអាប៉ោង-ចានសម្រាប់បង្វិលមេអាប៉ោង-ម៉ូតូចំនួន២គ្រឿង។សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *