ព័ត៌មានសន្តិសុខសង្គម

គេចពីរថយន្តជែងស្ដាំ ទៅបុកថ្មចែកផ្លូវខ្ទេចផ្នែកមុខ

ភ្នំពេញ៖រថយន្ដតួចម៉ាកតូយូតាព្រូសអ្នកបើកបរបានគេចពីរថយន្ដដែលវ៉ាជែងខាងស្តាំហើយក៏រ៉េចង្កូតមកឆ្វេងទៅបុកថ្មចែកផ្លូវបាក់អស់៤កង់រីឯរថយន្ដខូចខ្ទេចផ្នែកពីមុខ។


គ្រោះថ្នាក់ចរាចរណ៍នេះនៅផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌបឹងកេងកង កាលពី រំលងអធ្រាត្រចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។មុនកើតហេតុរថយន្ដម៉ាកតូយូតាព្រូសបើក តាមផ្លូវ២៧១។មកដល់កន្លែងកើតហេតុ ក៏មានរថយន្ដ១គ្រឿងទៀតបានវ៉ាជែងខាងស្តាំរថយន្តព្រូស បួងចង្កូតគេចជ្រុលចង្កូតទៅបុកថ្មចែកផ្លូវ បណ្ដាលឱ្យបាក់អស់៤កង់ ។តែក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
សមត្ថកិច្ចខណ្ឌបឹងកេងកងនិងកម្លាំងជំនាញចរាចរណ៍ មកយករថយន្ដបង្កទៅរក្សាទុក នៅ នគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *