ព័ត៌មានសន្តិសុខសង្គម

អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទឃាតកម្មគិតទុកជាមុន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបានអនុវត្តតាមដីកាបង្កាប់ឱ្យចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទឃាតកម្មគិតទុកជាមុន នៅផ្លូវជាតិលេខ៥ ភូមិ “ក” សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែកាលពីរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២០១ វ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា៖កម្លាំងនគរបាលខណ្ឌនិងនគរបាលប៉ុស្តិ៍បានស្រាវជ្រាវតាមដីកាបង្កាប់ឱ្យចាប់ខ្លួនឈ្មោះ រិទ្ធ សាយ ហៅ ម៉ម កិរិយា ភេទប្រុស អាយុ ៣៤ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវជាតិលេខ៥ភូមិ “ក” សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរជាងបាញ់ថ្នាំដែលមានសារធាតុញៀនក្នុងខ្លួន។
សមត្ថកិច្ចអនុវត្តនតាមដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ ៣៨០ត.ព្រ/១៥ របស់ចៅក្រមជំនុំជម្រះលោក ឆែ វីរៈ ចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៥ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅផ្ទះជួលជាន់ទី៣ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីថ្ងៃទី៤ខែសីហា ឆ្នាំ ២០១៤កន្លងទៅ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *