ព័ត៌មានសន្តិសុខសង្គម

យុវជនម្នាក់ដេកស្លាប់ គេអះអាងថាមកពីមានជំងឺគាំងបេះដូង នៅសង្កាត់ច្រាំងចំរេះ២

ភ្នំពេញ៖យុវជនម្នាក់គេអះអាងថាប្រើសារធាតុញៀនលើសកម្រិតក៏គាំងបេះដូងស្លាប់ ក្នុងបរិវេណរបងផ្ទះម្តាយមីងរបស់ខ្លួន។ហេតុការណ៍នេះនៅត្រង់ផ្ទះមួយកន្លែងក្នុងភូមិខ២សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ។
សពជនរងគ្រោះឈ្មោះ ម៉ាត់ ដារ៉ាមីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជាមួយម្តាយមីង ក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងក្រុមគ្រូពេទ្យចុះពិនិត្យយកកំហាក ឃើញអវិជ្ជមាន រួចសមត្ថកិច្ចសន្និដ្ឋានថា សពបុរសខាងលើ ស្លាប់ដោយសារគាំងបេះដូងត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *