ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូលពិន័យជន២នាក់ ក្នុងម្នាក់ៗ ១លានរៀលពីបទជួបជុំផឹកស៊ីល្មើសបំរាម

 

ភ្នំពេញ៖អាជ្ញាធរខណ្ឌកំបូល បានចាប់ជន២នាក់ក្នុងចំណោមបីនាក់(ម្នាក់រត់បាត់) ពេលប្រមូលផ្តុំជួបជុំគ្នាស៊ីផឹកល្មើសបំរាមវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។ចាប់ជនល្មើសនេះបានធ្វើឡើងក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូលកាលពីរសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០២១។

មន្ត្រីអាជ្ញាធរ បានឱ្យដឹងថា៖ ជនល្មើសទាំង២នាក់នេះឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ និងទី២. ឈ្មោះ ហ៊ូ សាមីន ភេទស្រី អាយុ៤០ឆ្នាំ។ ពួកគេទាំង២នាក់ ត្រូវបានពិន័យម្នាក់ៗ១លានរៀល។ បន្ទាប់ពីពិន័យ និងបានអប់រំណែនាំរួចមក ពួកគេត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *