Uncategorized

ចាប់ខ្លួនជនម្នាក់បញ្ជូនទៅតុលាការពីបទជួញដូរគ្រឿងញៀន

 

​បាត់ដំបង​៖​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០២០​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជននេះ​ត្រូវ​កម្លាំង​ចាប់ខ្លួនបាន​នៅ​ចំណុច​ក្រុមទី​២៣​ភូមិ​ថ្មី​ឃុំ​បន្សាយ​ត្រែង​ស្រុក​ថ្មគោល​កាលពី​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​គឹម ចៅ​សួន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​នៅ​ភូមិ ឃុំ​ខាង​ង​លើ​។​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅក្នុង​ខេត្តបាត់ដំបង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *