Uncategorized

មន្ត្រីក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តព្រះសីហនុចុះណែនាំអាជីវករការពារកូវីដ-១៩

 

​ខេត្ត​ព្រះសីហនុ​៖​ក្រសួងទេសចរណ៍​និង​អាជ្ញាធរខេត្ត​ព្រះសីហនុ​បាន​ចុះ​ជួប​ពន្យល់​និង​ដាក់ចេញ​វិធានការ​មួយចំនួន​ឱ្យ​បងប្អូន​អាជីវករ​លក់ដូរ​។​ជាពិសេស​អាហា​រដ្ឋា​ន​នៅ​ឆ្នេរ​អូរ​ឈើទាល​ចូលរួម​បង្កើន​ការប្រុងប្រយ័ត្ន​ជួយ​បង្ការ​ជំងឺ​កូ​វីដ​១៩​ស្របពេល​ដែលមាន​អ្នក​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កំពុង​ហូរ​ចូលមក​ក​ន្សា​ន្ត​និង​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​។

​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ម្នាក់​បាន​ប្រាប់ថា​វិធានការ​រួមមាន​ការរៀប​ចំ​តុ​កៅអី​សម្រាប់​ភ្ញៀវ​ពិសារ​អាហារ​ត្រូវមាន​គម្លាត​គ្នា​កុំ​ដាក់​កៅអីអង្គុយ​ច្រើន​ក្បែរ​គ្នា​,​ការដាក់​អាកុល​និង​សាប៊ូ​លាងដៃ​ក៏ដូចជា​ការរក្សា​អនាម័យ​ជាប្រចាំ​ផងដែរ ។​
​ទោះជា​យ៉ាងនេះ​ក្តី​អាជ្ញាធរខេត្ត​ព្រះសីហនុ​នូវតែ​អំពាវនាវ​យ៉ាងទទូច​ដល់​បងប្អូន​ព​ល​រដ្ឋ​កម្ពុជា​មេត្តា​រក្សា​អនាម​យ័​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​នា​ន​ខ្ជាប់ខ្ជួន​ដើម្បី​ជៀសឱ្យផុត​ពី​ជំងឺ​កូ​វីដ​១៩​ព្រោះ​យើង​ដឹង​ហើយ​ថា​នៅលើ​ពិភពលោក​មាន​ចំនួន​អ្នកស្លាប់​ច្រើនណាស់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *