Uncategorized

រដ្ឋបាលព្រៃឈើព្រះវិហារជាមួយអង្គការជាដៃគូប្រជុំស្វែងរកភាពប្រឈម,ដំណោះស្រាយ

ព្រះវិហារ​៖​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​និង​ព្រៃឈើ​(RECOFTC)​និង​គណៈកម្មការ​បណ្តា​ញ​សហគមន៍​ព្រៃឈើ​។​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​របាយការណ៍​របស់​គណៈកម្មការ​សម្របសម្រួល​កម្មវិធី​សហគមន៍​ព្រៃឈើ​ថ្នាក់​ខេត្ត​។​

​កិច្ចប្រជុំ​ក្នុង​គោលបំណង​ធ្វើឱ្យមាន​កិច្ចសហការ​ជាមួយ​អង្គការ​ជា​ដៃគូ​ក្នុងការ​ពិគ្រោះ​យោបល់​ស្វែងរក​ភាព​ប្រឈម ដំណោះស្រាយ​ផ្លាស់ប្តូរ​បទពិសោធន៍ ពង្រឹង​អភិបាលកិច្ច និង​ផ្តល់​អនុសាសន៍ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអនុវត្តន៍​ការងារ​សហគមន៍​ព្រៃឈើ​នៅ​មូលដ្ឋាន​។​ដើម្បី​ឆ្លើយតប​នឹង​កម្មវិធី​ព្រៃឈើ​ជាតិ​។​
​ពិធី​នេះ​ក្រោម​វត្តមាន​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​មានការ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​-​សង្កាត់​-​ផ្នែក​-​ខណ្ឌ​ថ្នាក់ដឹកនាំ​ស្រុក​អាជ្ញាធរ​ភូមិ​/​ឃុំ​និង​ប្រធាន​សហគមន៍​ព្រៃឈើ​.​។​
​ខេត្តព្រះវិហារ​បង្កើត​សហគមន៍​ព្រៃឈើ​បាន​ចំនួន ៤៧​កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី​ព្រៃឈើ ៧២.០៤០ ហិកតា ស្ថិតក្នុង ៤៩​ភូមិ ២១​ឃុំ និង​០៦​ស្រុក​(​ស្រុក​ឆែប ស្រុក​ជ័យ​សែន ស្រុក​រវៀង ស្រុក​សង្គម​ថ្មី ស្រុក​គូលែន​និង​ស្រុក​ជាំ​ក្ស​ន្ត​)​។​មាន​សមាជិក​សរុប​៨.៦៥១​គ្រួសារ​ស្មើនឹង​៣១.៩៥៥​នាក់​(​ស្ត្រី​១៦.៣៩១​នាក់​)​។​
​កិច្ច​ប្រជុំបាន​ការគាំទ្រ ពី​កម្មវិធី​ដៃគូ​លើ​វិស័យ​ព្រៃឈើ​និង​ជលផល ជំហាន​ទី​២(PaFF2) អនុវត្ត​ដោយ​មជ្ឈមណ្ឌល​មនុស្ស​និង​ព្រៃឈើ​(Recoftc)​និង​អង្ក​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​អនុផល​ព្រៃឈើ NTFP-EP ក្រោម​ជំនួយ SDC.៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *