Uncategorized

បញ្ជួនខ្លួនអធិការរងនគរបាលម្នាក់និងកូនចៅ៦នាក់ទៅតុលាការ

 

​ភ្នំពេញៈ​អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រួមទាំង​មន្ត្រីនគរបាល​ចំនួន​៦នាក់ទៀតត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០នេះពាក់ព័ន្ធ​ករណី​បាញ់បោះ​សេរី និង​ប្រើប្រាស់​កាំភ្លើង​អត់​ច្បាប់​។
​ការបញ្ជូន​មន្ត្រីនគរបាល​ទាំង ៦​នាក់ ទៅ​តុលាការ គឺ​បន្ទាប់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​មន្ត្រីនគរបាល​ទាំង​៦​នាក់​នេះ​ទៅ​តុលាការ​នៅ​ថ្ងៃទី​២២​ខែសីហា​នេះ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ករណី​ផឹកស្រា​ស្រវឹង​បាញ់បោះ​សេរី​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សម​សាមួន​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​នេះ​ថាៈ​ទាក់ទង​ករណី​មន្ត្រីនគរបាល​ទាំង​៦​នាក់​នេះ​គឺ​ក​កំពុងតែ​រៀបចំ​ឯកសារ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២២​ខែសីហា​នេះ​។​លោកស្នងការ​បានបញ្ជាក់​ថា​”​ខ្ញុំ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​សរុប​ទាំងអស់​៦​នាក់​ពាក់ព័ន្ធ​ករណី​បាញ់បោះ​សេរី​និង​ប្រើប្រាស់​កាំភ្លើង​អត់​ច្បាប់​”​។​

​មន្ត្រីនគរបាល​ទាំង​៦​នាក់​ដែល​ត្រូវ​បញ្ជូនទៅ​តុលាការ​មាន​៖១.​លោក​វរសេនីយ៍ទោ​កង​ភា​រី​អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បាញ់បោះ​សេរី​ចំនួន​៣​គ្រាប់​កាលពី​ថ្ងៃទី​១៨​និង​១៩​ខែសីហា​ឆ្នាំ​២០២០​នៅក្នុង​បរិវេន​សាលាស្រុក​សំរោង​ទង​។​២. លោក​អនុសេនីយ៍ឯក ដន សុខុម​នាយរង​ផ្នែក​សន្តិសុខ​បាញ់​ចំនួន​២​គ្រាប់​។​

៣.​លោក​អនុសេនីយ៍ត្រី​ព្រីង​ឡង់ឌី​នាយរង​ប៉ុស្តិ៍​វល្លិ​សរ​បាញ់​ចំនួន​២​គ្រាប់​៤.​លោក​អនុសេនីយ៍ត្រី កាន់ សៅ​លី នាយរង​ផ្នែក​គ្រឿងញៀន បាញ់​ចំនួន ២​គ្រាប់​។​៥. លោក​អនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណា​រ៉ា នាយរង​ផ្នែក​គ្រឿងញៀន បាញ់​ចំនួន ២​គ្រាប់​៦. លោក​ព្រិន្ទបាលទោ នី សុភាក់ មន្ត្រី​ប៉ុស្តិ៍​ទំព័រ​មាស បាញ់​ចំនួន​២​គ្រាប់​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​មានប្រសាសន៍​ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែសីហា​នេះ​ថា​លោក​កង​ភា​រី​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​គឺ​រំលោភ​បទបញ្ជា​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខ្មែរ​បទបញ្ជា​នគរបាល​ត្រូវ​ប្រចាំការ​ការពារ​ជូន​ប្រជាពលរដ្ឋ​បែរជា​ទៅ​ផឹកស្រា​ស្រវឹង​និង​បាញ់បោះ​សេរី​ខុសច្បាប់​ទៅវិញ​។
​លោក​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ទៅ​តុលាការ​នៅ​ថ្ងៃទី​២២​ខែសីហា​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​យោងតាម​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០២០​លោក​កង​ភា​រី​អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី​និង​កូនចៅ​ឈរ​បាញ់​ដោយ​សេរី​ជាច្រើន​គ្រាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *