Uncategorized

បញ្ជូនជនម្នាក់ទៅតុលាការករណីប្រើប្រាស់គ្រឿងញៀននិងដ់រហែកស្លាកគណបក្ស

 

ស្ទឹងត្រែង​៖ជន​ម្នាក់​បែក​ថ្នាំ​ដើរ​ហែក​ស្លាក​គណបក្ស​អស់​បួន​ផ្ទាំង​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនទៀតនិងបញ្ជូន​ទៅ​តុលាការ។​ករណីនេះ​បានកើត​មាននៅ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​។​

នៅ​ព្រឹក​ថ្ងៃទី​២​មិថុនាឆ្នាំ២០២០​នេះ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​រស់​ចាន់​ពិ​សិទ្ធិ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​មិន​ពិតប្រាកដ​ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​នគរបាល​បាន​និយាយថា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដើរ​ហែក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​ថ្មកែវ​អស់​ចំនួន​៤​ស្លាក​និង​ឃុំ​សេកុង​ចំនួន​២​ស្លាក​។​

​ក្រោយ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​តំណាង​គណបក្ស​ឃុំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំងពីរ​បាន​ចុះ​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការ​ស្រុក​និង​បន្ត​មក​ស្នងការ​ខេត្ត​។​សូមបញ្ជាក់ថា​ឈ្មោះ​រស់​ចាន់​ពិ​សិទ្ធិ​ក្រៅពី​ជាប់​ពាក់ព័ន្ធ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ​សាធារណៈ​ក៏បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​WY​ពណ៌​ទឹកក្រូច​ចំនួន​២៩​គ្រាប់​នៅក្នុង​ហោ​ប៉ាវ​ខោ​។​

​ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​ក៏​ធ្លាប់បាន​កម្លាំង​ជំនាញ​អធិការ​រដ្ឋា​ន​ចាប់បញ្ជូន និង​ធ្លាប់​ជាប់គុក​កាលពី​ប៉ុន្មាន​ឆ្នាំមុន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *