Uncategorized

រថយន្តទំនើបបុកមនុស្សម្នាក់ស្លាប់លើផ្លូវជាតិលេខ៥

 

​កំពង់ឆ្នាំង​៖​មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុងករណី​គ្រោះ​
​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្តបុក​ជនរ​ង​គ្រោះ​ដែល​កំពុងតែ​ដើរ​ឆ្លងផ្លូវ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥​និង​៥៦​ស្ថិតក្នុង​ភូមិ​ច្រក​រមៀត​ឃុំ​អូ​ឬ​ស្សី​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​។

​មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ឈឿន​សុ​គុណ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ព្រែកត្រែង​ឃុំ​សិត្បូ​ស្រុក​ស្អាង​ខេត្តកណ្ដាល​។​មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ហើយក៏​ត្រូវ​រថយន្ត​ប្រា​ដូ​មួយគ្រឿង​ពណ៌​ស្ក​ពាក់​ស្លាក​លេខ​បាត់ដំបង​2A6566​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​បើក​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ជនរងគ្រោះ​ដែល​កំពុងតែ​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួនបាត់​។​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *