Uncategorized

កម្លាំងអាវុធហត្ថឃាត់ខ្លួនអ្នកលេងល្បែងបញ្ជល់មាន់៩នាក់និងសម្ភារៈពាក់ព័ន្ធ

 

ខេត្តស្វាយរៀង​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ចុះបង្ក្រាប​ក្រុមអ្នកលេងល្បែងជល​មាន់​ឃាត់ខ្លួន​៩​នាក់​ដកហូត​មាន់​ជល់​១៧​ក្បាល​និងប្រាក់​ដុល្លារ​ក្លែងក្លាយ​ព្រមទាំង​ម៉ូតូ​៤​គ្រឿង រថយន្ត​១​គ្រឿង និង​លុយ​ខ្មែរ​ជិត​៥​លាន​រៀល​។ការឃាត់ខ្លួនបានធ្វើ​ឡើង​នៅ​ភូមិ​ស្វាយ​ក្ងោ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​កាលពី ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០២០ ។​

មន្ត្រី​អាវុធហត្ថ​ស្រុក​ស្វាយជ្រំ​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៩​នាក់​រួម​ទី​១៖​ឈ្មោះ​យិន​សាត​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំរ​ទី​២៖ ឈ្មោះ ស៊ិន ឡា​នី ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ទី​៣៖ ឈ្មោះសុខសាវីភេទប្រុសអាយុ៤៨​ឆ្នាំ​ទី​៤៖ ឈ្មោះ ចាន់ហាត់ភេទ​ស្រី អាយុ​៥១​ឆ្នាំ​។​​ទី​៥៖​ឈ្មោះ​ព្រំ​ចិន្តា​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ទី​៦៖ ឈ្មោះ​ឈួន​ចឹក​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ទី​៧៖​ឈ្មោះ​សោម យ៉ាក​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ទី​៨៖​ឈ្មោះ​វ៉ា​គុណ​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​និង​ទី​៩៖​ឈ្មោះ​ទង​វ​ណ្ណះ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​ប្រ​ធាតុ​ឃុំ​ប្រ​ធាតុ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​៖​ម៉ូតូ​ចំនួន​៤​គ្រឿង​រថយន្ត​១​គ្រឿង​និង​មាន់​ចំនួន​១៧​ក្បាល​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៥.៦០០​ដុល្លារ​ប្រាក់​ដុល្លារ​ពិត​ចំនួន​២៩០​ដុល្លារ​ប្រាក់រៀល​ចំនួន៦.៤៨៥.០០០
​រៀលនិង​ជញ្ជីង​ចំនួន​១​។​​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោ​កសែ​វុទ្ធី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​។​

បច្ចុប្បន្ន​ជន​ញៀន​ល្បែង​ប្រុស​ស្រី​ទាំង​៩​នាក់​ព្រមទាំង​វត្ថុតាង​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ដើម្បី​កសាង​នីតិវិធី​តាមច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *