Uncategorized

រថយន្តបើកបុកអ្នកជិះម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅស្រុកព្រៃនប់

 

​ព្រះសីហនុ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ចំណោទ​រាម​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ដ​មិន​ស្គាល់​ម៉ាក​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ភ្នំពេញ​។​លុះដល់​ចំណុចកើតហេតុ​បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ​ម៉ាក ហុងដា​វេ​វ​គ្មាន​ផ្លាកលេខ​។​អ្នកបើកបរ​ឈ្មោះ​កែវ​វាសនា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ក្រុងព្រះសីហនុ​មិន​ពាក់មួក​សុវត្ថិភាព​បណ្តាលឱ្យ​ស្លាប់​។​

​ចំណែក​រថយន្ត​បង្ក​រត់គេច​បាត់​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក ។​
​រីឯ​វត្ថុតាង ម៉ូតូ​១​គ្រឿង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *