Uncategorized

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូកង់បី

 

​ភ្នំពេញ​៖​កម្លាំង​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​កង់​បី​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅមុខ​បន្ទប់​ជួល​ផ្លូវ​៥៩៨​ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនសង្ស័យ​ឈ្មោះ​លី​រ៉ូ​ហ្សា​លី​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​៤៤៧​ផ្លូវ​បេតុង​ភូមិ​ស្វា​ប៉ាក​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​មាន​សារធាតុ​ញៀន​។​ជននេះ​បាន​លួច​ម៉ូតូ​កង់​បី​របស់​ឈ្មោះ ផុន​អាត​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​កង់​បី​ស្នាក់នៅ​បន្ទប់​ជួល​ផ្លូវ​៥៩៨​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ។​

​សម្ភារ​បាត់បង់​ផ្លាកលេខ​ម៉ូតូ​កង់​បី​១​បន្ទះ​លេខ​1HA6948,​សម្ភារ​បន្សល់ទុក​ម៉ូតូ​កង់​បី​១​គ្រឿង​ប្រគល់ឱ្យ​ម្ចាស់​វិញ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *