Uncategorized

សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ករណីលួចផ្លាកលេខរថយន្ត

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​មិត្តភាព​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្រោយពី​ធ្វើ​សកម្មភាព​លួច​ផ្លាកលេខ​រថយន្ត​។​ការឃាត់ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​របង​វត្ត​ថ្វាយបង្គំ​ផ្លូវ​លេខ​១២៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​កាលពី​ត​សៀ​ល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង​២​នាក់​ឈ្មោះ លី សុ​បញ្ញា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​នៅផ្ទះ​ជួល​ផ្លូវ​លេខ​១០៧​សង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មករា​។​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​និង​ម្នាក់ទៀត ឈ្មោះ អ៊ុក សា​វី ភេទ ប្រុស អាយុ​៣៩​ឆ្នាំ​មុខរបរ​ជាងភ្លើង​នៅផ្ទះ​លេខ​៣Eo ផ្លូវ​បេតុង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​។

​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​រួមមាន​ផ្លាកលេខ​រថយន្ត​ចំនួន​២​បន្ទះ គឺ​បន្ទះ​ទី​១ មាន​លេខ​ភ្នំពេញ​2BD3398​និង​បន្ទះ​ទី​២​លេខ​ភ្នំពេញ​2BA8753,​ទួ​ណឺ​វិ​ស​១,​ដែក​ក្បាល​ទួ​ណឺ​វិ​ស​៤,​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពាក់​ផ្លាកលេខ​ក្រចេះ​1A3633​ជា​មធ្យោបាយ​សម្រាប់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មាន​គ្នា​២​នាក់ ទី​១,​ឈ្មោះ KOWE FEZEU អាយុ​៣៩​ឆ្នាំ ជនបរទេស មុខរបរ លក់ដូរ ស្នាក់នៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា កាន់​លិខិតឆ្លងដែន​លេខ 0660388 ។​ទី​២,​ឈ្មោះ​អ៊ឹង​ស៊ី​តា​យ​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​នៅ​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​។​ចំពោះ​ផ្លាកលេខ​ចាប់យក​ពី​ជនសង្ស័យ​ចំនួន​២​បន្ទះ សមត្ថកិច្ច​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំ​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល ខណ្ឌ​៧​មករា ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *