Uncategorized

ប៉េអឹមស្រុកជាំក្សាន្តបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យម្នាក់

 

ព្រះវិហារ​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួចលាក់​ទុក​,​ប្រើប្រាស់​និង​ចែកចាយ​បន្ត​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ស្រអែម​ខាងត្បូង​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​
​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​មេបញ្ជាការរង​ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​នេះ​ថា​៖​ក្រោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កង​រាជ​អា​វុ​ហ​ត្ត​ខេត្ត​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី​ពេជ្រ​សុ​ភី​មេបញ្ជាការ​ស្នាក់​ការមូល​ដ្ឋា​ន​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ប្រើប្រាស់​នូវ​រថយន្ត​ពី​គ្រឿង កម្លាំង​សរុប​ចំនួន​៧​នាក់​។​

​លោក​មេបញ្ជាការរង​បន្តថាៈ​កម្លាំង​បាន​ចុះ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ ដែលមាន​ឈ្មោះ យ៉ែម និមិត្ត​អាយុ​២៩​ឆ្នាំ​នៅ​ភូមិ​ស្រអែម​ខាងជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​កម្លាំង​បាន​រកឃើញ​វត្ថុតាង​មួយ​រួមមាន​៖១,​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​មាន​ទម្ងន់​២,៨៥​ក្រាម​,​។​២,​ម៉ូតូ​១​គ្រឿង​ម៉ាក​C១២៥​សេរី​ឆ្នាំ​២០១២​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ក្រចេះ​១D.៨៦.៩៩​និង​សម្ភារ​ចំនួន​។​

​លោក​បាន​បន្តថា​៖​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​រៀបចំ​ចងក្រង​ឯកសារ​បញ្ជូន​បន្តទៅ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *