ស្ទឹងត្រែង៖បុរសម្នាក់បែកថ្នាំបានដុតផ្ទះឪពុកម្តាយឆេះរួមមានសម្ភារអស់គ្មានសល់។អគ្គិភ័យនេះបង្កឱ្យមានការភ្ញាក់ផ្អើលស្ថិតក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាៈករណីអគ្គិភ័យកើតឡើងបណ្ដាលឱ្យឆេះផ្ទះមួយខ្នងទំហំ ១០គុណ១០ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសីជាផ្ទះទាមសង់ផ្ទាល់ដី។ម្ចាស់ផ្ទះឈ្មោះម៉ាឡាំ ភេទប្រុស អាយុ៦៦ឆ្នាំប្រពន្ធឈ្មោះអឿនស្រីមុំអាយុ៣៩ឆ្នាំមានទីលំនៅបច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើបណ្ដាលឱ្យខូចខាតសម្ភារមានទូរ២និងសម្ភារប្រាស់ប្រចាំថ្ងៃមួយចំនួនត្រូវបានឆេះអស់ទាំងស្រុង ។
ប្រភពដដែលបានបញ្ជាក់ថាមូលហេតុគឺកូនឈ្មោះចៅឡេងសេងភេទប្រុសអាយុ៣៥ឆ្នាំជាអ្នកដុតដោយកូននោះមានសតិមិនគ្រប់បែកថ្នាំនៅពេលនោះឪពុកម្ដាយមិនបាននៅផ្ទះទេមានតែកូនរូបនេះម្នាក់ឯង។ក្រោយមានអគ្គិភ័យរថយន្តពន្លត់ចំនួនពីរគ្រឿងចេញធ្វើអន្តរាគមន៍ជាបន្ទាន់ប្រើប្រាស់ទឹកអស់៤រថយន្តទើបរលត់ទាំងស្រុងនិងទប់ស្កាត់មិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ៕សហការី