ព័ត៌មានជាតិ

សមត្ថកិច្ចចុះដក,កាប់និងដុតកម្ទេចចោលដើមកញ្ឆាជាង១.០០០ដើមក្នុងស្រុកវាលវែង

 

​ខេត្តពោធិ៍សាត់​៖​កាលពី​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ដក​,​កាប់​និង​ដុត​កម្ទេចចោល​ដើម​កញ្ឆា​ចំនួន​១.៤២៦​ដើម​ដែល​ក្រុម​ជនល្មើស​លបលួច​ដាំ​នៅ​ព្រៃភ្នំ​ចំណុចឃ្លាំង​ជី​ស្ថិត​ក្នុងភូមិ​សំណាញ់ ឃុំ​ក្រពើ​២​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​។​

​មន្ត្រី​ក្នុង​ប្រតិបត្តិការ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០​ថាៈ​ការចុះ​កាប់​ដក​ដុត​បំផ្លាញចោល​ដើម​កញ្ឆា​ជាច្រើន​ពាន់​ដើម​នេះ​ដឹកនាំ​ដោយ​លោក​អ៊ឹង​គឹម​លាង​អភិបាលរង​ខេត្តពោធិ៍សាត់​,​មាន​កម្លាំង​នគរបាល​ស្រុក​,​ប៉ុស្តិ៍​រដ្ឋបាល​,​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​,​មន្ត្រី​បរិស្ថាន​,​អាជ្ញាធរ​ស្រុក​ឃុំ​ប្រជា​ការពារ​ប្រមាណ​៥០​នាក់ ។​
​មន្ត្រី​ដដែល​បាន​បន្តថាៈ​មុន​ឈានដល់​ការបង្ក្រាប​ក្រុម​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ទីតាំង​ជា​យូរ​នៅ​ចំណុច​ដែល​សម្បូរ​ទៅដោយ​ព្រៃភ្នំ​ហើយ​មាន​ស្ថាន​ភាពលំបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​ព្រៃភ្នំ​ឆ្លង​អូ​ដែល​ធ្វើឱ្យ​ពួក​មុខសញ្ញា​ជនល្មើសរ​ត់​គេចខ្លួនបាត់​។​សមត្ថកិច្ច​បាន​ដក​,​កាប់​និង​ដុត​កម្ទេចចោល​ដើម​កញ្ឆា​ទាំង​ចំនួន​១.៤២៦​ដើម​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *