ព័ត៌មានជាតិ

មេបញ្ជាការរងកងទ័ពជើងគោកចុះពិនិត្យគោលដៅរឹតបន្តឹងការធ្វើដំណើរចេញចូលឆ្លងកាត់ខេត្ត

 

ព្រះវិហារ៖លោកឧត្តមសេនីយ៍ឯកស្រីឌឹកមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣រួបកម្លាំងក្រោមឱវាទបានចុះពិនិត្យទីកន្លែងឈរជើងយាមការហាមធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នត្រង់ព្រំប្រទល់អូរទឹកខៀវស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ។
លោកឧត្តមសេនីយ៍ឯកស្រីឌឹកបានថ្លែងថា៖ចំពោះកងកម្លាំងនៅតាមគោលដៅបង្កើនការប្រុងប្រយ័ត្នរឹតបន្តឹងចំពោះការធ្វើដំណើរចេញចូលឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយរបស់ពលរដ្ឋដោយអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។ត្រូវផ្លាស់ប្តូរវេនគ្នាយាម២៤ម៉ោងលើ២៤ម៉ោងទាំងថ្ងៃយប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩មិនឱ្យចូលទៅក្នុងសហគមន៍ដើម្បីសង្គមជាតិនិងពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯកស្រីឌឹក,លោកឧត្តមសេនីយ៍ត្រីច័ន្ទសុខុនមេបញ្ជាការស្តីទីកងពលតូចអន្តរាគមន៍លេខ៨បានឧបត្ថម្ភដល់កងកម្លាំងប៉ុស្តិ៍យាមព្រំប្រទល់អូរទឹកខៀវស្រុកជាំក្សាន្តខេត្តព្រះវិហារ៖ថវិកាចំនួន១លានរៀល,មី៨កេស,ត្រីខ២កេស,អង្ក៥ការ៉ុង,ទឹកក្រូច៥កេស។ឧបត្ថម្ភដល់កងកម្លាំងស្នាក់ការសន្តិសុខអ.២០៦ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ៖ ថវិកាចំនួន ២០០ដុល្លារ, មី៨កេស, ត្រីខ ២កេស, អង្ក៥ការ៉ុង, ទឹកក្រូច ៥កេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *